ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ឲ្យក្រុមការងារនាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រីហង្ស សំបូរ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅគេហដ្ធាន

(ភ្នំពេញ) នាព្រឹក ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ធាភិបាល បានចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង​សហការី​បាន​នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០៛, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កែស, មី០២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ស្ថានទូត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បានអនុញ្ញាត​ឲ្យ លោក Wu Chuanbing ទីប្រឹក្សា​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ផេ​ក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ ​លោក​ទីប្រឹក្សា Wu Chuanbing បាន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជ្រើសតាំង​ជា សមាជិក​គណ​:​អចិន្ដ្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្ដាល ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល និង​អនុប្រធាន​គណ​:​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយ​:​ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​។ លោក​បាន​បញ្ជាក់ថា កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី ហើយ​ទំនាក់ទំនង​នេះ​គឺជា​គុណ​តម្លៃ​ដ៏​ល្អ សម្រាប់​ប្រជាជន​យើង​ទាំងពីរ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ឃើញថា «​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។ ​តាមរយៈ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ល្អ​នេះ ប្រទេស​យើង​ទាំងពីរ បានផ្តល់​ផលប្រយោជន៍​ល្អ​ឱ្យ​គ្នា​ទៅវិញទៅមក ពិសេស​ការផ្លាស់ប្តូ​រប​ទ​ពិសោធ​ល្អៗ​របស់​យុវជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការបណ្តុះបណ្តាល ការផ្លាស់ប្តូរ​បទពិសោធ​ដឹកនាំ និង​បទពិសោធ​ការងារ​លើ​គ្រប់​វិស័យ ស្ថាប័ន​។​ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​យុវជន​កម្ពុជា​បានបង្ហាញ​សេចក្តី​រីករាយ​ដែល​បាន​ឃើញថា «​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

(កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។ គូសបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ក្នុងនោះ ៖ -ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីកសិកម្មដោយសារប្រទេសកម្ពុជា​ទទួលបា​នសុខសន្តិភាពពេញលេញក្នុងរយៈពេលជា​ងពីទស​វត្សក​ន្លងទៅនេះ​ធ្វើឲ្យ​កំណើ​នសេដ្ឋកិច្ចល្អ

ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧% លើកលែងតែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវីដ-១៩ ស្របពេលដែលកំណើនប្រជាជនចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចគឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។ ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការដោយទទួលបានការគាំទ្រទាន់ពេលវេលាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបាន ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យដើមឈើនៅវិថីព្រះអង្គឌួងនិងវិថីក្រមួនស

(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានអញ្ជើញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

(ភ្នំពេញ) នាយប់ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅតិរវិថីព្រះស៉ីសុវត្ថិ ( ត្រង់រង្វង់មូល សម្តេចសង្ឍ ជួន ណាត ) ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ជាលទ្ធផល មាន មធ្យោបាយឆ្លងកាត់សរុប ចំនួន២២២ គ្រឿង ​( រថយន្ត១៣៣ គ្រឿង និង ម៉ូតូ៨៩គ្រឿង ) ក្នុងនោះកម្លាំងចម្រុះ បានធ្វើការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធ ខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ។

Read more
ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមទស្សនទានថ្មីគឺ “គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ”

ភ្នំពេញ ៖ នៅក្នុងឱកាសបើកដំណើរការឆ្នាំសិក្សា ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ខិតខំបង្កើនការយកចិត្តទុកដាក់ជំរុញប្រសិទ្ធភាពការងារតាមរយៈអនុសាសន៍ណែនាំ ១២ចំណុចសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំ ដែលមានខ្លឹមសារដូចតទៅ ៖ ទី១- រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូលក្នុងរយៈពេល២២ឆ្នាំមកនេះ។ ទី២- សូមបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម៣ការពារ ៣កុំ ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១ម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។ ទី៣- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្រ្ត ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលនៃកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថល ឱ្យទាន់សភាពការជាតិ តំបន់ និងសាកលលោក។ ទី៤- ក្រសួងអប់រំ

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ក្រសួងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីទេ ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈមានអ្នកជំងឺ២នាក់បានជាសះស្បើយ។ គិតត្រឹមម៉ោង៧ ៖ ០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៧៦នាក់ និងអ្នកជំងឺ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more