ព័ត៌មានជាតិ

ដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ

(ភ្នំពេញ)៖នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ គិតត្រឹមម៉ោង១៦:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷ ១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់សិស្សានុសិស្សទាំងអស់សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ19 នៅគ្រប់ទីកន្លែង

(ខេត្តកំពង់ធំ): ថ្លែងនៅក្នុងពិធីថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឲ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិទាំងមូល។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។ ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី ១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងអ្នកជំងឺ៣នាក់ជាសះស្បើយ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែររ។ គិតត្រឹមម៉ោង៧ ៖ ០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៧៤នាក់ និងអ្នកជំងឺ១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more