ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន មានសន្តិភាព ទើបធ្វើអោយយើងមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ

“មានសន្តិភាព ទើបមានការអភិវឌ្ឍន៍” ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយនេះបានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្តែងសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន)។ល។ ក៏ពិតថាយើងទទួលបានសមិទ្ធផលដ៏ល្អប្រសើរយ៉ាងនេះក្តី ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមក្នុងស្រុក

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមត្រីក្នុងស្រុក។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសង្កេតឃើញថា មានក្រុមអាជីវករនាំចេញ នាំចូលផលផលិតផលជលផលមួយចំនួនមានការមិនពេញចិត្តចំពោះចំណាត់ការនៃការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើនៅ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖ ទី១-សមាគមវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់ជូននូវព័ត៌មានដែល ទាក់ទងទៅនឹងប្រភេទ បរិមាណផល ផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ នាំចូលផល ផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិត បានក្នុងស្រុកទាំងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ទី២-តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា។

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ក្រសួងរកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ១នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែររ។ គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦៤នាក់ និងអ្នកជំងឺ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more