ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍

(កំពង់ចាម) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ ដោយមានអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាសិក្ខាកាម ចំនួន ១១៧រូបផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងប្រដាប់អាវុធទាំងបី ដែលជាកម្លាំងស្នូលក្នុងកិច្ចការពារសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។ ជាលទ្ធផលបានបញ្ចាក់ឱ្យឃើញថាក្នុងឆ្នាំ២០២០កន្លង ខេត្តកំពង់ចាម រក្សាបាននូវសន្ដិសុខល្អប្រសើរ កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំដល់មន្ត្រីនគរបាល ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបន្តកសាង និងពង្រឹងសេចក្តីសុខសុវតិ្ថភាព ជូនប្រជាបលរដ្ឋនៅគ្រប់មូលដ្ឋាន លុបបំបាត់បទល្មើសគ្រប់ភេទក្នុងមូលដ្ឋាន ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្តិភាពយ៉ាងល្អប្រសើរ។ ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

Read more
ព័ត៌មានសន្តិសុខសង្គម

ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាគ្រឿងញៀនរីករាលដាលដល់ជនបទកាន់តែច្រើន អាជ្ញាធរត្រូវបង្ក្រាបឲ្យទាន់ពេលវេលា

(ភ្នំពេញ) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបន្ដបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។ យោងតាមសេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃសារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាម ភូមិ-ឃុំ-សង្កាត់។ ជាងនេះទៅទៀត អាជ្ញាធរ ត្រូវជំរុញបំផុសចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទជាពិសេស អនុវត្តឲ្យបានទូលំទូលាយនូវខ្លឹមសារទិសស្លោក «បីកុំ-មួយរាយការណ៍» ៖ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ ចំណែក

Read more
ព័ត៌មានសន្តិសុខសង្គម

ករណីមេប៉ុស្តិ៍នគរបាលភូមិភិៈល្បួងក្មេងស្រីជាអនិតិជនចូលផ្ទះសំណាក់រួមភេទបានសម្រេចសំណុំរឿងចូលដល់តុលាការហើយ

ខេត្តរតនគិរី ៖ ប្រភពបានលើកឡើងថា សែស្រឡាយមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ដែលទើបឡើងតួនាទីថ្មីតាមជើងខោ ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានល្បួងលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតបានសម្រេចនោះ ឥឡូវលឺដំណឹងថា បានដំណើរការចូលដល់ដៃព្រះរាជអាជ្ញាហើយ ។ បើយោងតាមការស្រាវជ្រាវស៊ើបអង្កេតករណីរំលោភសេពសន្ថវៈនេះគឺដោយមានពាក្យបណ្តឹងរបស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ រឿងហេតុ នៃពាក្យបណ្តឹងបានរាបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨ ៖ ៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលក្មេងស្រី រងគ្រោះ ម.ល ទៅញាំអីនៅហាងម្លិៈ៧៧ ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ហើយឈ្មោះ ម.ល នឹងឈ្មោះ ស្រី នាង ជាម្តាយមីង ក៏បានទៅជាមួយគ្នាផងដែរ ហើយ មីងនិងក្មួយបានជិៈម៉ូតូឌុបគ្នាទៅហាងម្លិៈ៧៧។ លុះមានការហូបចុកនៅហាងម្លិ:៧៧រួចហើយប្រហែលជាម៉ោង៩;៣០នាទីយប់ ឈ្មោះមេសា ក៏បានហៅក្មេងស្រីរងគ្រោះឡើងជិៈឡានរបស់ខ្លួន ដោយបបួលថា ទៅហូបបង្អែម ប៉ុន្តែជនកំហូចឈ្មោះមេសា នេះមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមទេ គឺឈ្មោះ មេសា នេះ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីករសួងសាធារណការនងដឹកជញ្ជូនដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទៈខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការចំនួនបួនរូបដែលទើបទទួលការតែងតាំងពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំទាំងបួនរូបនោះគឺជាអតីតមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារសាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាបឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួនខុសត្រូវខ្ពស់

Read more
ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញនឹងកាប់ដើមឈើធំៗ ៣ដើម អាយុកាលជាង៣០០ឆ្នាំនៅសួនផ្លូវភ្លោះពេទ្យអង្គឌួងនៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើមឈើចំនួន៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ លោកបន្តថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។ លោកប្រធានបន្តទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺមានចំនួនដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​ខណ្ឌដូនពេញ បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ២​ទីតាំង តែ​អ្នក​លែង និង​ម្ចាស់​ទីតាំង រត់គេចខ្លួន​បាត់អស់

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះបង្ក្រាប​បទល្មើស​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ចំនួន​០២​ទីតាំង​ដែល​បាន​បើក​យ៉ាង​អនាធិបតេយ្យ ស្ថិតនៅ ផ្លូវ​លេខ​៨០ ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ការឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​ហ្គេម​បាញ់​ត្រី​ចំនួន​០៤​ទូរ ចំណែក​អ្នក​លែង​ល្បែង និង​ម្ចាស់​ទីតាំង​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់ ។​ ​ជា​លទ្ធផល​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ បានធ្វើ​ការដកហូត​បា​ន​ទូ​ហ្គេម​ប្រភេទ​បាញ់​ត្រី​បាន​ចំនួន ៤​ទូ ដឹក​យកមក​រក្សាទុក នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

Read more
ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ៣,០២៧ករណីទៀតក្នុងមួយថ្ងៃ

គូឡាឡាំពួរ ៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,០២៧ករណីបន្ថែមទៀត ត្រូវបានកត់ត្រា ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៨នាក់បន្ថែទៀតផងដែរ។ សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១២៨,៤៦៥ករណី ក្នុងនោះស្លាប់ ៥២១នាក់ និងជាសះស្បើយ ១០២,៧២៣នាក់ ឬស្មើនឹង ៨០%៕

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងព័ត៌មានថ្ងៃនេះ រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ១នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ហើយមិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។ គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more