ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្មអញ្ជើញចុះពិនិត្យរោងចក្រផលិតចំណីសត្វAGRl-MASTER មានទីតាំងនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល

លោក ជា សយ នាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧០០តោន/ថ្ងៃ លក់បាន ៩ ០០០តោន/ខែ ហើយក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥ ០០០-៩០ ០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។ ពិនិត្យឃើញសកម្មភាពជារួមនៃខ្សែច្រវាក់ផលិតកម្មចំណីសត្វរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការចូលរួមផលិតចំណីសត្វ បម្រើឲ្យវិស័យផលិតកម្មសត្វ ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត នេះគឺជាឲ្យកាសដ៏ល្អរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកបង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើនជាងនេះបន្ថែមទៀត តាមរយ:ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព

Read more
ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងលោកជំទាវ សូមទេវតាប្រសិទ្ធពរជ័យជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៥ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្ដេច

(កំពង់កំចាម)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួប៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់កំពង់ចាម និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការជុំវិញសាលាខេត្តកំពង់កំចាម ទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត និង ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សូមទេវតាតាមជួយបីបាច់ ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ឯកឧត្ដម អ៊ុន ចាន់ដា សូមទេវតាប្រសិទ្ធពរជ័យជូនសម្តេចតេជោ

Read more
ព័ត៌មានអន្តរជាតិ

នាយកអង្គការសុខភាពពិភពលោក WHO ខក​ចិត្ត​ចំពោះ​ចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​ចូល​ស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩នៅក្រុងវូហាន

បរទេស ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រទេសចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​អន្តរជាតិ​ ចូល​ទៅស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩ នៅក្រុងវូហាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ លោក​ថ្លែងក្នុងសន្និសីទ​កាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១ថា «ថ្ងៃនេះ យើងដឹងថា មន្រ្តី​ចិន​នៅមិនទាន់​ផ្តល់ការអនុញ្ញាតចាំបាច់​សម្រាប់​ការ​ទៅដល់​របស់​ក្រុម​ជំនាញនេះឡើយ។ ខ្ញុំបានទាក់ទង​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ចិន ហើយ​ខ្ញុំ​បានបញ្ជាក់​ជាច្រើនសារយ៉ាងច្បាស់លាស់​អំពី​បេសកកម្ម​ដែល​ជាអាទិភាព​មួយ​សម្រាប់​អង្គការ WHO»។ នាយក WHO រូបនេះ បន្ថែមថា សមាជិក​ក្រុមស្រាវជ្រាវ ២នាក់ បាន​ចេញដំណើរទៅប្រទេសចិនហើយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ក្នុងនោះមាន​ម្នាក់​ត្រឡប់មកវិញ ហើយម្នាក់ទៀត កំពុងស្ថិតនៅប្រទេសទីបីនៅឡើយ ចំណែក​អ្នកផ្សេងទៀត មិនទាន់អាច​ធ្វើដំណើរចេញទៅបានទេ។ តាមគម្រោង ក្រុមស៊ើបអង្កេតដែល​មានគ្នាពី ១២ ទៅ ១៥នាក់នេះ នឹងទៅដល់ក្រុងវូហាន នៅសប្តាហ៍ទីមួយ នៃខែមករា ឆ្នាំ​២០២១នេះ។ គេជឿជាក់ថា វីរុសនេះ​មាន​ប្រភពចេញពី​ផ្សារ​អាហារមួយកន្លែង​ដែលមានលក់សត្វព្រៃក្នុងក្រុងវូហាន ហើយ​វាបាន​ចម្លង​មកមនុស្ស៕

Read more