ព័ត៌មានជាតិ

យុវជនសម័យថ្មី មានឱកាស ទទួលបានការអប់រំ ទាំងក្នុងនិងក្រៅប្រទេសស្មើរៗគ្នា ក្រោមសន្តិភាព ដែលបានមកពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា!(Video inside)

ដោយសារកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលកើតចេញពីភាពវៃឈ្លាស របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យយុវជនកម្ពុជាបច្ចុប្បន្ន មានឱកាសស្មើរៗគ្នាក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍជាលំដាប់ ដែលនេះគឺជាសច្ចៈភាពមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ។ មិនខុសអំពីយុវជនដទៃ លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសលោក រ័ត្ន ស្រ៊ាង បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួន លើមុខជំនាញជាច្រើនជាបន្តបន្ទាប់ រួមមាន បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធា ពីសាលាបណ្ឌិតសភាយោធា ប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនិងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី ហើយថ្មីៗនេះទើបតែបញ្ចប់វគ្គ បញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបានយកយុទ្ឋសាស្រ្តថ្មីៗ មកអភិវឌ្ឍអង្គភាពរបស់ខ្លួន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ កើតក្នុងត្រកូលគ្រួសារមន្ត្រីរាជការធម្មតា យុវជន សៀ ទីន បានចាប់យកអាជីពជាកងរាជអាវុធហត្ថ ដោយសារកាលនៅក្មេងរូបលោកបានឃើញឪពុកស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ធ្វើឲ្យខ្លួនមានចិត្តស្រឡាញ់ចង់ក្លាយជាមន្ត្រីអាវុធហត្ថដូចឪពុក និងដោយសារខ្លួន បានចាប់កំណើតក្នុងសម័យប្រទេសជាតិកំពុងជួបប្រទះបញ្ហាសង្គ្រាមស៊ីវិល រឹតតែជម្រុញឲ្យខ្លួនមានចិត្តស្រឡាញ់អាជីព ជាកងកម្លាំងប្រដាប់អាវុធ ដែលអាចចូលរួមស្វែងរក ក្ដីសុខ សន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ តាំងពីពេលនោះ លោកក៏សម្រេចចិត្តប្តេជ្ញាថានឹងចាប់យកជំនាញកងរាជអាវុធហត្ថនេះឲ្យបាន រហូតសម្រេចបំណងដូចសព្វថ្ងៃនេះ។

Read more
ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ឆ្នាំ២០២១

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ របៀបវារៈនៃកិច្ចប្រជុំ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា-កុម្ភៈ-មីនា) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។ ៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខេត្តកំពង់ចាម។ ៦-បញ្ហាផ្សេងៗ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្មអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន​​០២កន្លែងស្ថិតនៅ​ខណ្ឌព្រែកព្នៅរា​ជធានីភ្នំពេ​ញ

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។កសិដ្ឋានទី០១៖ កសិដ្ឋានលោក សឿ ម៉ៅ និងលោក លីម សុខហេង (លេខទំនាក់ទំនង ០៦៩ ៨៩២ ២២២) ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោន/ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។ ម្ចាស់កសិដ្ឋានបានបន្ថែមថា កសិដ្ឋានបាននិងកំពុងរៀបចំប្តូរទីតាំងទៅចិញ្ចឹមនៅខេត្តកំពង់ឆ្នាំងវិញលើផ្ទៃដីជាង១០ហិកតា ដោយសារតំបន់បច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍ និងមិនអំណោយផលក្នុងការចិញ្ចឹមទៀតទេ។ កសិដ្ឋានទី០២៖

Read more
ព័ត៌មានជាតិ

កម្ពុជា ក្នុង​ឆ្នាំ​២០២០ នាំចេញ​ផល​នេសាទ​បាន​ជាង ៣.៥០០​តោន ស្មើនឹង ៨​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖ ការនាំចេញ​ផលិតកម្ម​ជលផល​របស់​កម្ពុជា នៅ​ឆ្នាំ ២០២០ សម្រេចបាន​ក្នុង​បរិមាណ​សរុប ៣៥៩០​តោន ក្នុងតម្លៃ​ទឹកប្រាក់​ជាង ៨​លាន​ដុល្លារ​អាមេរិក ខណៈ​ទិន្នផល​ត្រី​ទឹកសាប​ធម្មជាតិ​នៅ​ឆ្នាំ​ដដែល​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា ធ្លាក់ចុះ​ក្នុង​រង្វង់ ១៣​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​ យោងតាម​ទិន្នន័យ​នេះ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០២០ ផលិតផល​ជលផល​សរុប​មាន​ចំនួន ៩៣​ម៉ឺន​តោន ក្នុងនោះ ផលិតផល​ទឹកសាប មាន​ចំនួន ៤១​ម៉ឺន​តោន​, ផលិតផល​សមុទ្រ មាន​ចំនួន ១២​ម៉ឺន​តោន និង​ផលិតផល​វារីវប្បកម្ម​ចំនួន ៤០​ម៉ឺន​តោន​។ ជាមួយគ្នានេះ​តម្លៃ​ប៉ាន់ស្មាន​សរុប​នៃ​ផល​ជលផល​ទឹកសាប និង​សមុទ្រ មាន​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផលិតផល​វារីវប្បកម្ម ចំនួន​ជាង ៨០០​លាន​ដុល្លារ​អាមេរិក​។​ ​សូមជម្រាបថា ប្រទេស​កម្ពុជា ភាគច្រើន​ត្រូវបាន​នាំចេញ​ផលិតផល​នេសាទ​ទៅកាន់​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ បន្ទាប់មក​សិង្ហ​បុរី ជប៉ុន កូរ៉េ និង​ចិន​ជាដើម​៕​

Read more
ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ត្រី ឈួន​ គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឃនៈភាពការងារ ប្រចាំ ខែធ្នូ និងទិសដៅការងារ ខែ មករា ឆ្នាំ ២០២១

( ខេត្តព្រៃវែង ) ÷នៅព្រឹក​ ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត​ តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែ ធ្នូ និងទិសដៅការងារ ខែ មករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង / ស្រុក ទាំង១៣ និងប្រធានស្នាក់ការសន្តិសុខ សរុបនាយអាវុធហត្ថ ចំនួន ៤៧ នាក់ ។

Read more