ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបានអញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការបឋមសិក្សាទក្សិណថ្មី ជំនួសអគារទីចាត់ការចាស់ដែលសល់ពីជំនាន់បារាំង

(កំពង់ចាម) ÷ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត មន្ទីរអប់រំយុវជននិងកីឡា/អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារទីចាត់ការមួយខ្នងនៃសាលាបឋមសិក្សាទក្សិណ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាអំណោយដ៍ថ្លៃថ្លា​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​។ បើតាមលោកនាយកសាលាបានឲ្យដឹងថា អគារទីចាត់ការថ្មីដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះមានទំហំទទឹងប្រវែង​៧,៧ម៉ែត្រ​ បណ្តោយ១១ ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ។ លោកនាយកសាលាបន្តថា ដោយយោងលើអគារទីចាត់ការចាស់មានសភាពទ្រុឌទ្រោមពុំអាចជួសជុលបាន ដែលសំណង់ចាស់មួយនេះបានកសាងតាំងពីជំនាន់បារាំង ដូច្នេះហើយគណៈកម្មការទ្រទ្រង់សាលាសម្រេចកសាងអគារទីចាត់ការថ្មីនេះឡើង។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈកម្មការទ្រទ្រង់សាលាដែលបានផ្តួចផ្តើមនូវគំនិតក្នុងការកសាងសំណង់ដ៏ល្អមួយនេះឡើងដើម្បីជាការចូលរួមពង្រីកនូវធនធានមនុស្ស។ ក្នុងឳកាសនោះឯកឧត្ដមអភិបាលក៏បានផ្តាំផ្ញើដល់ក្រុមជាងសំដៅធ្វើយ៉ាងណាសាងសង់សំណង់មួយនេះប្រកបដោយគុណ មានស្តង់ដារ ស្របតាមទៅតាមបទដ្ឋានបច្ចេកទេសដើម្បីធានានូវគុណភាពសំណង់ក្នុងការប្រើប្រាស់បានយូរអង្វែង៕

Read more
ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍ដកកាំភ្លើងបាញ់៩គ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយដែលជាអ្នកបើករថយន្ត

(ភ្នំពេញ)៖កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល ដោយជនសង្ស័យម្នាក់នេះជាអ្នកបើកឡាន។ សមត្ថកិច្ចថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ តាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ នៅពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។ បញ្ជាក់ថាអំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួងរកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ម្នាក់ទៀតឆ្លងកូវីដ១៩ខណះមិនមាននាក់ជាសះស្បើយទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការមិនមានករណីព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីនោះទេ។ អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺចំនួន២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more
ព័ត៌មានជាតិ

អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជាត្រូវបានដឹកជញ្ជូនចេញពីកម្ពុជាទៅកាន់ប្រទេសនេប៉ាល់ហើយ

ភ្នំពេញ ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន ៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស,

Read more