ព័ត៌មានជាតិថ្មីៗ

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើធៀបនឹងឆ្នាំមុន បញ្ហាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ថយចុះ៣០%

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះ បានរៀបចំឡើងយ៉ាងល្អ នៅគ្រប់រាជធានី/ខេត្ត ក្រុង/ស្រុក សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈនានា ដោយប្រជាពលរដ្ឋបានលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ ហើយចំពោះបញ្ហាអសន្តិសុខវិញ មានបាតុភាពអវិជ្ជ និងការបង្កហិង្សាតិចតួច ខណៈបទល្មើសនានាមានការថយចុះច្រើន បើធៀបនឹងឆ្នាំមុន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បាតុភាពអវិជ្ជមានដូចជាការឈ្លោះទាស់ទែងគ្នា ការប្រវ៉ាយប្រតប់គ្នា កើតមានតិចតួច ពោលគឺបានថយចុះ ៣០% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ព្រោះការលេងកំសាន្តឆ្នាំនេះ មានការគោរពគ្នាទៅវិញទៅមក ដែលជាស្មារតីនៃការអបអរសាទររបស់ប្រជាជាតិខ្មែរយើងសម្រាប់បុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញដែលបានរៀបចំរថយន្ដក្រុង ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិនិងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូបផងដែរ ដែលបានរួមសហការគ្នារៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរបានយ៉ាងល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ៕

ឧត្តមសេនីយ៍ទោ ហួត សុធី ចូលកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាបថ្មី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្ដូរទៅកាន់ភារកិច្ចថ្មី

ប្រជាពលរដ្ឋប្រមាណជាង ២ លាន នាក់ បានមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤

រដ្ឋមន្ត្រី អភិសន្តុិបណ្ឌិត ស សុខា ផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលខិតខំបំពេញភារកិច្ចក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤

រដ្ឋមន្ដ្រីអភិសន្តិបណ្ឌិត ស សុខា និងភរិយា ដឹកនាំប្រជាពលរដ្ឋលេងកម្សាន្ដ ក្នុងសង្ក្រាន្ដព្រៃវែង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

សារលិខិតជូនពររបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ! 

ព័ត៌មានអន្តរជាតិ

សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅប៉េកាំង

(ប៉េកាំង, ចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។ ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ។ សុន្ទរកថាគន្លឹះរបស់សម្តេចធិបតី នឹងផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង ១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី ឯកឧត្តម […]

មនុស្ស ១៤៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ រត់ជាន់គ្នានៅកូរ៉េខាងត្បូង

អតិផរណារបស់កូរ៉េខាងត្បូងអាចឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ២ទសវត្សរ៍

ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ទាហាន ១៤នាក់ ក្នុងពេលចាប់ខ្លួនមេក្លោងគ្រឿងញៀន នៅមិចស៊ីក

លោក អាបេ ទទួលមរណៈភាពហើយ ក្រោយទទួលនូវកាបាញ់ប្រហារពីខ្មាន់កាំភ្លើង

បាញ់សំលាប់ឆៅៗកណ្តាលទីក្រុង ញូវយ៉ក (NYC)ព្រោះតែរើសអើងពូជសាសន៍(Video inside)

សភា​អាមេរិក ជំរុញ​ឲ្យ Biden បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែ​ន តាម​សំណើ​លោក Zelensky

បទអត្ថាធិប្បាយអន្តរជាតិ៖ «តើការចាក់វ៉ាក់សាំងដូសទី ៣ ចាំបាច់ដល់កម្រិតណា?»

Deltaដែលជាជំងឺឆ្លងខ្លាំងបំផុតនៅលើពិភពលោកហើយបានរាលដាលដល់៩៨ ប្រទេសហើយ

ឥណ្ឌា​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ជាង​២​ពា​ន់នាក់​ទៀត​ក្នុង​១​ថ្ងៃ​និងនាក់ឆ្លងថ្មីចំនួន២៩៥.០០០ករណីក្នុងរយះពេល២៤ម៉ោង

ចំនួនអ្នកទស្សនា

176050
Users Today : 377
Users Yesterday : 261
This Month : 3318
This Year : 23473
Total Users : 176050
Views Today : 1210

Calender

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  

Page Facebook

ព័ត៌មានផ្សេងៗ

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១៩នាក់​ (ជាសះស្បើយចំនួន៧៦នាក់) និងស្លាប់ចំនួន ១នាក់

ផ្លូវមួយខ្សែក្នុងក្រុងព្រៃវែងដែលមានប្រវែង ៣,៥០០ ម៉ែត្រ ត្រូវបានស្ថាបនា ឡើងវិញដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៍ដោយត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង

លោក ឌុច គន្ធា មានប្រសាសន៍ថា ស្ត្រីគឺជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់

អភិបាលខេត្តកំពង់ចាម÷អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ !

រដ្ឋមន្ត្រីកសិកម្ម៖គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម»

ឯកឧត្ដមអ៊ុន ចាន់ដា ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម

ទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈកំពុងផឹកសុីជាមួយគ្នា

ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ត្រៀមចូលរួមប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM លើកទី៥៥